ONESALA POS ដំណើរការលើ Windows, macOS និង Android ដោយមានទាំង Native App និង Web App។ លក់ទំនិញក្នុងហាងដោយមានការគាំទ្រពហុភាសា (ខ្មែរ/អង់គ្លេស) សមកាលកម្មស្តុក និងការទូទាត់រហ័ស។
ការលក់មិនដែលរអាក់រអួលឡើយ។ ទោះបីជាដាច់ភ្លើង ឬដាច់អ៊ីនធឺណិត ក៏ប្រព័ន្ធរក្សាទុកប្រតិបត្តិការ និងសមកាលកម្មដោយស្វ័យប្រវត្តិនៅពេលមានអ៊ីនធឺណិតឡើងវិញ។
បង្កើត QR Code ស្វ័យប្រវត្តិតាមស្តង់ដារ KHQR របស់ធនាគារជាតិ គាំទ្រការបង់ប្រាក់ពីគ្រប់កម្មវិធីធនាគារនៅកម្ពុជា (ABA, ACLEDA, Sathapana, Wing)។
ងាយស្រួលភ្ជាប់ជាមួយម៉ាស៊ីនស្កេនបាកូដ ម៉ាស៊ីនបោះពុម្ពវិក្កយបត្រកម្ដៅ (Thermal Printer) ថតដាក់លុយ និងអេក្រង់បង្ហាញតម្លៃសម្រាប់អតិថិជន។
បង្ហាញតម្លៃ និងគណនាប្រាក់អាប់ជាប្រាក់រៀល (KHR) ឬដុល្លារ (USD) ដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ជាក់ស្តែង។
សម្រាប់ភោជនីយដ្ឋាន និងហាងកាហ្វេ មានមុខងារគ្រប់គ្រងប្លង់តុ បំបែកវិក្កយបត្រ បញ្ជូនការបញ្ជាម្ហូបទៅផ្ទះបាយ (KDS) យ៉ាងរហ័ស។
រាល់ពេលគិតលុយរួច ចំនួនស្តុកទំនិញត្រូវបានកាត់ភ្លាមៗក្នុងប្រព័ន្ធកណ្តាល ការពារការលក់ទំនិញហួសចំនួនស្តុក។