រៀបចំរចនាសម្ព័ន្ធស្ថាប័ន បញ្ចូលព័ត៌មានបុគ្គលិក កិច្ចសន្យាការងារ គ្រប់គ្រងវេនការងារ ម៉ោងវត្តមាន ការសុំច្បាប់ គណនាប្រាក់បៀវត្ស និងប.ស.ស (NSSF) ដោយស្វ័យប្រវត្តិតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
គណនាថ្ងៃឈប់សម្រាកបុណ្យជាតិ ច្បាប់ប្រចាំឆ្នាំ ប្រាក់អតីតភាពការងារ និងការកាត់ប្រាក់វិភាគទាន ប.ស.ស យ៉ាងត្រឹមត្រូវ។
បុគ្គលិកអាចស្កេនវត្តមានចូល-ចេញតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន ជាមួយការកំណត់ទីតាំង GPS និងការផ្ទៀងផ្ទាត់ផ្ទៃមុខ។
បុគ្គលិកអាចចូលមើលប័ណ្ណបើកប្រាក់ខែ (Payslip), ដាក់ពាក្យសុំច្បាប់ និងពិនិត្យមើលកាលវិភាគការងារដោយខ្លួនឯង។
បង្កើតឯកសារបើកប្រាក់ខែសម្រាប់ធនាគារក្នុងស្រុក (ABA, Canadia, Wing, ACLEDA) ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ផ្សព្វផ្សាយដំណឹងជ្រើសរើសពលករ ទទួលពាក្យសុំ CV និងរៀបចំកាលវិភាគសម្ភាសន៍បេក្ខជនយ៉ាងមានរបៀបរៀបរយ។
កំណត់សិទ្ធិមើលឃើញទិន្នន័យប្រាក់បៀវត្សយ៉ាងតឹងរ៉ឹង ការពារព័ត៌មានសម្ងាត់របស់ស្ថាប័ន។