កត់ត្រារាល់ចំណាយប្រតិបត្តិការ ភ្ជាប់រូបថតបង្កាន់ដៃទូទាត់ប្រាក់ គ្រប់គ្រងថវិកាគម្រោង និងដំណើរការអនុម័តចំណាយតាមឋានានុក្រមគ្រប់គ្រងប្រកបដោយតម្លាភាព។
ថតរូបវិក្កយបត្រ ឬបង្កាន់ដៃចំណាយភ្ជាប់ចូលក្នុងប្រព័ន្ធភ្លាមៗ បុគ្គលិកមិនបាច់ទុកក្រដាសវិក្កយបត្ររញ៉េរញ៉ៃឡើយ។
កំណត់សិទ្ធិអនុម័តតាមទំហំទឹកប្រាក់ (ឧ. ក្រោម $500 អនុម័តដោយប្រធានផ្នែក, លើសពី $500 ត្រូវអនុម័តដោយនាយកប្រតិបត្តិ)។
កំណត់កញ្ចប់ថវិកាសម្រាប់នាយកដ្ឋាននីមួយៗ និងទទួលបានការដាស់តឿននៅពេលចំណាយជិតលើសកញ្ចប់ថវិកាកំណត់។